Job Detail & Requirement
ការទទួលខុសត្រូវសំខាន់ៗ ៖
– ដឹកនាំក្រុមការងាររៀបចំផែនការសកម្មភាពប្រចាំខែ ដឹកនាំការអនុវត្ត និងត្រួតពិនិត្យការអនុវត្តការងារនៅក្នុងតំបន់
– គ្រប់គ្រងបុគ្គលិកក្រោមបង្គាប់ឲ្យមានវិន័យការងារល្អ រួមមានវត្តមានប្រចាំថ្ងៃ ការពង្រឹង និងជំរុញការអនុវត្តការងារ ការលើកទឹក ចិត្ត ការដោះស្រាយបញ្ហានានា ។
– ជំនួយក្នុងការជ្រើសរើសបុគ្គលិក នៅក្នុងតំបន់របស់ខ្លួន ដោយធ្វើការសហការយ៉ាងជិតស្និតជាមួយបុគ្គលិកផ្នែកធនធានមនុស្ស នៅទីស្នាក់ការកណ្តាលភ្នំពេញ
– ការណែនាំអំពីការងារ ការកសាង សមត្ថភាពព្រមទាំងចូលរួមក្នុងការវាយតម្លៃលទ្ធផលការងារបុគ្គលិកផងដែរ ។
– ធ្វើជាតំណាងឲ្យក្រុមការងារក្នុងតំបន់របស់ខ្លួន ក្នុងការអនុវត្តការងារ និងការប្រឈមមុខការងារផ្សេងៗជាមួយការិយាល័យកណ្តាលភ្នំពេញ ។
– គ្រប់គ្រង និងតាមដានការប្រើប្រាស់ទឹក ភ្លើងដោយធ្វើការណែនាំដល់បុគ្គលិកយាមផ្ទះដើម្បីឲ្យប្រើប្រាស់ប្រកបដោយការសន្សំសំចៃ ត្រួតពិនិត្យបណ្តាញទឹក និងរៀបចំវិកយបត្រចំណាយទឹកភ្លើងប្រចាំខែផ្ញើមកកាន់ការិយាល័យរដ្ឋបាល។
– ធ្វើការជាមួយបុគ្គលិកយាមផ្ទះនៅក្នុងតំបន់របស់ខ្លួន សិក្សាពីតម្រូវការ រៀបចំសំណើទិញសម្ភារប្រចាំខែ ផ្ញើមកកាន់ការិយាល័យរដ្ឋបាល និងធនធានមនុស្សឲ្យទាន់ពេលវេលាដែលបានកំណត់ ។
– ធ្វើការងារផ្សេងទៀតនៅពេលមានការចាត់តាំងពីថ្នាក់ដឹកនាំ ។
តម្រូវការចំណេះដឹង៖
– បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងទូទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ។
– អាយុចាប់ពី 25 ឆ្នាំ- 35 ឆ្នាំ (មិនលើស 35 ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យ) ។
– ចេះប្រើប្រាស់កុំព្យូទ័រ Word, Excel, PowerPoint ។
– ចេះធ្វើការជាក្រុម និងការដឹកនាំមនុស្ស ។
– មានទំនាក់ទំនងល្អ និងភាពអត់ធ្មត់ខ្ពស់ ។
– មានភាពបត់បែនតាមកាលៈទេសៈ ។
– មានចំណេះដឹងបន្ថែមផ្នែកកសិកម្មកាន់តែប្រសើរ ។
+ អត្ថប្រយោជន៍
– ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ 50% នៃប្រាក់ខែគោល ។
– ធានារ៉ាប់រងគ្រោះថ្នាក់ការងារ ២៤ ម៉ោង ។
– ដំឡើងប្រាក់ខែប្រចាំឆ្នាំ ។
– ទទួលបាន AL= 18 ថ្ងៃក្នុងមួយឆ្នាំ ។
– ការកសាងសមត្ថភាព ។
– មានកន្លែងស្នាក់នៅជូនសមរម្យ ។
* ⏰Working Hour: 8:00am to 5:00pm (8hours/day, 1hour lunch break) Monday to Saturday.
More Information
- Company Name / Org BirdNest agriculture
- Salary Offer 450
- Email Apply for Job saaen8427@gmail.com
- Phone Number 0884175764