Accommodation Tax
អាករលើការស្នាក់នៅ
Learning Objective
I.និយមន័យសណ្ឋាគារ
II.មូលដ្ធានគិតអាករលើការស្នាក់នៅ
III. អនុវត្តសំនួរ
I.និយមន័យសណ្ឋាគារ
ពាក្យ “សណ្ឋាគារ” សំដៅដល់មូលដ្ឋានផ្គត់ផ្គង់សេវាស្នាក់នៅមានលក្ខណៈជាបន្ទប់ គ្រែ និង មានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀត ទៅតាមប្រភេទនៃមូលដ្ឋានសេវាស្នាក់នៅនីមួយៗ ដួចជាៈ
- សណ្ឋាគារ (Hotel)
- សណ្ឋាគារអាផាតម៉ិន (Hotel Apartment)
- សណ្ឋាគារស៊្វីត (Suite Hotel)
- សណ្ឋាគាររីសត (Resort Hotel)
- ម៉ូតែល (Motel) ឡូដ (Lodge)
- បឹងកាឡូ (Bungalow)
- ផ្ទះសំណាក់ឬផ្ទះភ្ញៀវ (Guest House)
- កន្លែងបោះជំរុំទេសចរណ៍ (Tourist Camping)
- និងទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀតដែលមានលក្ខណៈប្រហាក់ប្រហែល ទោះជាអោយ ឬដាក់ឈ្មោះថាជាអ្វីក៏ដោយ។
ចំណាំ: ពាក្យ “សណ្ឋាគារ” នេះមិនរួមបញ្ចូលផ្ទះជួល ឬផ្ទះល្វែងជួលរយៈពេលខ្លី និងរយៈពេលវែង។
II. មូលដ្ធានគិតអាករលើការស្នាក់នៅ
- ថ្លៃបន្ទប់ស្នាក់នៅ ពន្ធ-អាករ និង បន្ទុកសេវាផ្សេងៗ(service charge)
- លើកលែងតែអាករស្នាក់នៅខ្លួនង និង អាករលើតម្លៃបន្ថែម
- អាករលើការស្នាក់នៅអាត្រា ២%
មូលដ្ធានគិតអាករលើការស្នាក់= ថ្លៃបន្ទប់ស្នាក់នៅ + ពន្ធ-អាករ +បន្ទុកសេវាផ្សេងៗ(service charge)
អាករលើការស្នាក់=មូលដ្ធានគិតអាករលើការស្នាក់ x 2%
សំគាល់: (ការបោះជុំរំទេសចរណ៏( Tourist camping) ក៏រួមបញ្ចូលដែរព្រោះស្ថិតនៅក្នុងនិយមន័យពាក្យ“សណ្ឋាគារ”
Example 1
Price of Hotel accommodation (exclude any taxes) = 20$. Find Accommodation tax ?
Solution:
So Accommodation tax = 20 x 2%= $0.4
Example 2
Invoiced amount included any taxes = 22.44$. Find Accommodation tax ?
Solution:
Because 22.44$ is included accommodation tax and VAT , so we need to find taxable base for Accommodation tax.
Taxable base for Accommodation tax= (22.44$/1.1/1.02)=$20
So Accommodation Tax =$20 x 2% = $0.4
III. អនុវត្តសំនួរ
សណ្ឋាគារ AXPlus មានសកម្មភាព និងចំណូល ប្រចាំខែ11 ឆ្នាំ 2017 មានដូចខាងក្រោម៖
សកម្មភាពសេវា | ចំណូល ($) |
1. សណ្ឋាគារ | |
· បន្ទប់ភ្ញៀវស្នាក់នៅ | 20,000 |
· ថ្លៃបោកគក់សំលៀកបំពាក់ | 200 |
· បន្ទប់ជួលសម្រាប់ប្រជុំនិងសិក្ខាសាលា | 2,000 |
· បន្ទប់ជួលសម្រាប់ការិយាល័យក្រុមហ៊ុន | 800 |
2. ភោជនីយដ្ឋានពេលព្រឹក | |
· អាហារ | 2,000 |
· ភេសជ្ជៈមានជាតិសុរា | 500 |
· ភេសជ្ជៈគ្មានជាតិសុរាគ្រប់ប្រភេទ | 1,000 |
សំណួរ៖
- សន្មតថាចំណូលខាងលើមិនបានរួមអាករគ្រប់ប្រភេទ ចូរគណនាអាករ លើការ ស្នាក់នៅ ?
- សន្មតថាចំណូលខាងលើបានរួមអាករគ្រប់ប្រភេទ ចូរគណនាអាករ លើការ ស្នាក់នៅ ?
សន្មតអត្រាប្ដូរប្រាក់ប្រចាំខែ១១ គឺ $1=4000 រៀល
Solution:
- អាករលើការស្នាក់នៅគិតតែលើបន្ទប់ភ្ញៀវស្នាក់នៅ= 20,000 x 4,000 x 2%=1,600,000 KHR
- អាករលើការស្នាក់នៅ= (20,000/1.1/1.02) x 4,000 x 2%=1,426,025 KHR